|
|
អតីតគ្រូបង្គោលក្លឹប Paris Saint Germain លោក Mauricio Pochettino បានបង្ហើបថា ខ្សែប្រយុទ្ធ Kylian Mbappe មិនមែនជាអ្នកបណ្ដេញលោកចេញពីតំណែងគ្រូបង្គោលក្លឹបឡើយ។
លោក Pochettino បាននិយាយថា៖ អ្វីដែលខ្ញុំគិតនោះគឺថា PSG ធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាឲ្យ Mbappe នៅក្លឹបនេះ ហើយខ្ញុំក៏ឯកភាពរឿងហ្នឹងផងដែរ។ គេជាចំណោមកីឡាករដ៏ល្អបំផុតមួយរូបក្នុងពិភពលោកសព្វថ្ងៃនេះ ហើយខ្ញុំក៏ធ្លាប់គិតផងដែរថា PSG មានធនធានគ្រប់សព្វដែលបញ្ចុះបញ្ចូលគេឲ្យបន្តនៅទីនេះ ។
លោកបន្ថែមទៀតថា៖ ខ្ញុំមិនគិតថា Mbappe ជាអ្នករៀបចំគម្រោងផែនការថ្មីរបស់ក្លឹបសម្រាប់រដូវកាលថ្មីនេះនោះទេ ឬក៏បណ្ដេញខ្ញុំចេញពីតំណែងគ្រូបង្គោលនោះទេ ៕
ប្រភព៖ The Sun
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...